Archive for the Category ◊ ពត៌មាន / Breaking News ◊

14 Aug 2008 កសិករកម្ពុជាកំពុង​ជម្រុញ​ការផលិត​ស្រូវ​រដូវវស្សា​ក្នុង​ល្បឿនយឺតៗ

ភ្នំពេញៈ ក្រុម​កសិករកម្ពុជា​តាម​បណ្តា​ខេត្ត​ជា​ច្រើន​បាន​ឲ្យ​​ដឹង​ថ្មីៗ​នេះ​ថា នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​២០០៨​នេះ ការ​ផលិត​ស្រូវ​វស្សា​របស់​ពួក​គាត់​ស្ទើរ​តែ​នៅទូទាំង​ប្រទេស ​មានភាព​យឹត​យ៉ាវ​បន្តិច។ នៅ​តាម​តំបន់​ផលិតកម្ម​កសិកម្ម​ជា​ច្រើន​កន្លែង​បាន​និង​កំ​ពុង​ទទួល​រងគ្រោះ​​ដោយ​ភាព​រាំង​ស្ងួត​អូស​បន្លាយ​ និង​សត្វ​ល្អិត​បំ​ផ្លាញ។

 

ក្រុម​កសិករ​កម្ពុជា​បាន​កត់​សម្គាល់​ឃើញ​ថា មក​ដល់​ពេល​​នេះ​មាន​កន្លែង​ខ្លះ​បាន​សាប បាន​ព្រោះ បាន​ស្ទូង​ដក​ខ្លះ​ដែរ​ហើយ កន្លែង​ខ្លះ​បាន​ត្រឹម​តែ​សាប មិន​ទាន់​បាន​ស្ទូង​ទេ កន្លែង​ខ្លះ​ទៀត​ស្ទូង​ហើយ​ងាប់​ទៅ​វិញ​​ងាប់​ទាំង​សន្ទូង ងាប់​ទាំង​សំណាប។ ដោយ​នៅ​ដើម​រដូវវស្សា​ឆ្នាំ​នេះ​ ទឹកភ្លៀង​ធ្លាក់​យឺត​យ៉ាវ​មិន​ទាន់​ទាំង​រាយ​ប៉ាយ​បាន​គ្រប់​តំបន់​កសិកម្ម​នៅ​ទូទាំង​ប្រទេស​ផង ​មក​ដល់​ចុង​ខែកក្កដា នេះនៅ​ជាមួយ​នោះ​ក៏​មាន​សត្វ​មមាច​ត្នោត​បំផ្លាញ​ទៀតផង។

 

តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​បានឲ្យ​ដឹង​ថា ការ​ងារ​ផលិត​ស្រូវ​រដូវ​វស្សា​ឆ្នាំ​២០០៨​នេះ គិត​មក​ដល់​ចុង​ខែកក្កដា​នេះ​អនុវត្ត​បាន​៤៧,៤៦​%​ នៃ​ផែនការ​២២៤០៣០០ហិកតា​នៅ​ទូ​ទាំង​ប្រទេស គឺ​តិច​ជាង​ឆ្នាំ​មុន​ក្នុង​រយៈ​ពេល​ដូច​គ្នា​ចំនួន​២០២៥៦៩​ហិកតា​ដោយ​សារ​តែគ្រោះ​រាំង​ស្ងួត​បាន​គំរាម​កំហែង​នៅ​តាម​តំបន់​ខ្លះៗ​នោះ។

more…

20 Nov 2006 អ្វីទៅជា “សាមូរ៉ៃ”?

មានមនុស្សជាច្រើននៅលើពិភពលោក រមែងបានឮនូវពាក្យថា “សាមូរ៉ៃ” ប៉ុន្តែពួក​គេ​មិន​បានយល់ច្បាស់ អំពីពាក្យនេះទេ ដោយបានត្រឹមតែសំគាល់ថា ជាអ្នក​ហាត់​ក្បាច់​គុន​ដាវរបស់ជនជាតិជប៉ុនប៉ុណ្ណោះ ។

samurai.jpgជាការពិតណាស់ ពាក្យដែលយើងតែងឮថា “សាមូរ៉ៃ” នេះ បើ​តាម​ភាសា​ជប៉ុន​ហៅ​ថា”សាមឹរ៉ៃ” មានប្រភពចេញមកពីកិរិយាស័ព្ទនៅក្នុងភាសាជប៉ុន គឺ “សាមឹរ៉ាវ” ដែលមានន័យថា “បំរើ” ។ ដូច្នេះ បើសិនជាប្រែអត្ថន័យ​ត្រង់​នោះ សាមឹរ៉ៃ គឺជាអ្នកបំរើចៅហ្វាយនាយតែប៉ុណ្ណោះ ។ “សាមូរ៉ៃ” ជា​ឈ្មោះដែល​មនុស្ស​ទូទៅនាំគ្នាហៅ ។ ទោះជាយ៉ាងណាក៏ដោយសំរាប់​”សាមូរ៉ៃ” ផ្ទាល់​នោះ​គឺ​ពួកគេបានហៅ ខ្លួនឯងថា “បុសហិ” មានន័យថា ជា​មនុស្ស​មាន​សមត្ថភាព​ផ្នែក​សិល្បៈ​នៃការតស៊ូ ហើយក៏មានចំណេះដឹង ក្នុង​រឿ​ងផ្សេងៗយ៉ាងច្បាស់ បើ​និយាយ​ឲ្យ​ងាយស្តាប់ គឺពូកែទាំងការវាយតប់ និង​ក្បាច់គុនដាវ ។

more…