អ្នកវិទ្យាសាស្ត្រអង្គការហោះហើរអវកាសសហរដ្ឋអាមេរិកដែលហៅកាត់ថា ណាសា ដឹកនាំដោយលោក លីអូណាដូ ខាំប៉ាណែលី មកពីមហាវិទ្យាល័យ

ហ្វ័រ៉ារ៉ានៅក្នុងប្រទេសអ៊ីតាលីបានស្រាវជ្រាវរកឃើញថា ចក្រវាឡមានរូបសណ្ឋានរាងមូលទ្រវែងដូចជាស៊ុតច្រើនជាងដែលថា វាមានរាងមូលតាមការយល់ពីដំបូងនោះ ។ ការស្រាវជ្រាវរកឃើញ ដូចដែល បាន ពោលនេះ បោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីហ្វីស៊ីកខល រីវីវ បានគូសបញ្ជាក់ថា ចំណុច សរុប ដែលបានពោលថា ចក្រវាឡមានរាងមូល
ទ្រវែងច្រើនជាងមូលក្លុំនោះ មានប្រភពចេញមកពីការវាស់ភាពប្រែប្រួលនៃខសស្មីកម៉ៃក្រូវ៉េវបេកក្រោន ឬក៏រលក ម៉ៃក្រូវវ៉េវ ដែលស្ថិតនៅ ក្នុងផ្ទៃខាងក្រោយ នៃឯកភពដែលជាវត្ថុចក្រវាឡបានបញ្ចេញមកដោយផ្កាយរណបវីលគីនសាន់ ម៉ៃក្រូវ៉េវ ប្រុប របស់អង្គការណាសា ដែលបានបាញ់បញ្ជូនចូលទីអវកាសកាលពីឆ្នាំ២០០១ ។


Recent Comments