ពិភពលោកនឹងជួបអាកាសធាតុអាក្រក់ក្នុងពេល១០០ឆ្នាំទៀត
ការសិក្សាថ្មីមួយអំពីកម្តៅផែនដីបានព្រមានថា តំបន់មេឌីទែរ៉ាណេ ប្រទេសប្រេស៊ីល និងជាពិសេស តំបន់នៅភាគខាងលិចសហរដ្ឋអាមេរិក ប្រហែលជានឹងទទួលរងនូវគ្រោះរាំងស្ងួតដ៏យូរ រលកកម្តៅកាន់តែយូរជាងមុន និងមានភ្លៀងធ្លាក់ខ្លាំង
ក្នុងពេលមួយសតវត្សរ៍ក្រោយនេះ។ ការសិក្សានេះ ក៏បានព្យាករណ៍ថា នឹងមានការធ្លាក់ព្រិលត្រជាក់តិចជាងមុន និងមានរដូវមួយដែលកើតឡើងយូរជាងមុនផងដែរ។ អ្នកដឹកនាំការសិក្សាអ្នកស្រីក្លាវឌីយ៉ា តេបាល់ឌី ដែលជាអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលជាតិសម្រាប់ស្រាវជ្រាវបរិយាកាសដែលរដ្ឋាភិបាលអាមេរិកបានផ្តល់លុយឲ្យ បាននិយាយថា គ្រោះធម្មជាតិទាំងនេះគឺខ្លាំងក្លាណាស់ មិនមែនត្រឹមមធ្យមទេ។ អ្នកស្រីក្លាវឌីយ៉ាបានបន្តថា គ្រោះធម្មជាតិទាំងនោះនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សង្គម និងបរិស្ថានវិទ្យា។ នៅពេលនេះយើងបានឯកភាពគ្នាថាត្រូវធ្វើយ៉ាងណាដើម្បីរិះរកវិធីដើម្បីដោះស្រាយទប់ទល់នឹងគ្រោះមហន្តរាយនៃរលកកម្តៅ ភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុអាក្រក់ៗផ្សេងទៀត ដែលនឹងកើតមានឡើងនៅសតវត្សរ៍ក្រោយនេះ។
នឹងមានភ្លៀងធ្លាក់ច្រើនដូចជានៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកជាដើម ខណៈពេលដែលពិភពលោកឡើងកម្តៅ ដែលវានឹងធ្វើឲ្យផ្លាស់ប្តូរខ្យល់អាកាសសម្រាប់តំបន់សំខាន់ៗមួយចំនួន ដូចជាមានការកើតបាតុភូត អែល នីណូ ជាដើម។ បាតុភូតអែលនីណូនឹងជះឥទ្ឋិពលមកលើភាគខាងលិចសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រេស៊ីល។ បញ្ហានេះក៏នាំឲ្យមានធ្លាក់ភ្លៀងនៅតំបន់មហាសមុទ្រអត្លង់ទិកដែលជាហេតុបង្កឲ្យមានការផ្លាស់ប្តូរចរន្តខ្សល់នៅក្នុងមហាសមុទ្រមេឌីទែរ៉ាណេ។ អ្នកស្រីក្លាវឌីយ៉ា បាននិយាយថា ការសិក្សានេះបាន “ផ្តល់ដល់ពួកយើងនូវភស្តុតាងដែលបង្ហាញថា ការផ្លាស់ប្តូរធាតុអាកាសទាំងនេះទំនងជាអាចកើតមានក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត “។ អ្វីដែលអ្នកស្រីក្លាវឌីយ៉ាបាននិយាយគឺជាលទ្ឋផលដ៏តក់ស្លុត គឺថាការផ្លាស់ប្តូរអាកាសធាតុនោះនឹងកើតឡើងដោយចៀសមិនរួចក្នុងពេលអនាគត។
អ្នកស្រីក្លាវឌីយ៉ាបានបន្ថែមថា គ្រប់ផ្នែកទាំងអស់នៃផែនដីត្រូវបានព្យាករណ៍ថានឹងជួបប្រទះនូវកំណើននៃចំនួន យប់ដែលធ្លាប់មាន សីតុណ្ហភាពចុះទាបនោះទៅជាមានសីតុណ្ហភាពឡើងខ្ពស់ទៅវិញ។ នៅពេលយប់សីតុណ្ហភាពនឹងឡើងក្តៅដែលនៅពេលនេះវាអាចកើតឡើងម្តងរៀងរាល់ទសវត្សរ៍ហើយរហូតដល់ឆ្នាំ២០៩៩ ទំនងជានឹងកើតឡើងយ៉ាងតិចណាស់ក៏ស្ទើរតែរៀងរាល់ឆ្នាំដែរប្រសិនបើវាមិនកើតឡើងញឹកញាប់ទេនោះ។

Recent Comments