20 Nov 2006 ណាសា​ស្រាវជ្រាវ​ឃើញ​ចក្រវាឡ​មាន​រាង​ដូច​ស៊ុត

អ្នក​វិទ្យាសាស្ត្រ​អង្គការ​ហោះ​ហើរ​អវកាស​សហរដ្ឋ​អាមេរិក​ដែល​ហៅ​កាត់​ថា ណាសា ដឹក​នាំ​​ដោយ​​លោក លីអូណាដូ ខាំប៉ាណែលី មក​ពី​​មហា​​វិទ្យាល័យ​

06-10-17t_earth.jpg

ហ្វ័រ៉ារ៉ា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​​បាន​ស្រាវ​​ជ្រាវ​​រក​​ឃើញ​ថា ចក្រវាឡ​មាន​រូប​សណ្ឋាន​រាង​មូល​ទ្រវែង​ដូច​ជា​ស៊ុត​ច្រើន​ជាង​​ដែល​​​ថា វា​មាន​រាង​​មូល​​តាម​ការ​យល់​ពី​ដំបូង​នោះ ។ ការស្រាវជ្រាវរកឃើញ ដូចដែល បាន ពោលនេះ បោះពុម្ព​ផ្សាយនៅក្នុង​ទស្សនាវដ្តី​​ហ្វីស៊ីក​ខល រីវីវ បានគូសបញ្ជាក់ថា ចំណុច សរុប ដែលបានពោលថា ចក្រវាឡ​មាន​រាង​មូល​

ទ្រវែងច្រើនជាងមូលក្លុំនោះ មានប្រភពចេញមកពីការ​វាស់​ភាព​ប្រែ​ប្រួល​នៃខសស្មីក​ម៉ៃក្រូវ៉េវ​បេកក្រោន ឬក៏រលក ម៉ៃក្រូវវ៉េវ ដែលស្ថិតនៅ ក្នុងផ្ទៃខាងក្រោយ នៃឯកភពដែលជាវត្ថុចក្រវាឡ​បានបញ្ចេញ​មក​ដោយ​ផ្កាយរណប​វីលគីន​សាន់ ម៉ៃក្រូវ៉េវ ប្រុប របស់អង្គការណាសា ដែលបានបាញ់បញ្ជូនចូលទីអវកាសកាលពីឆ្នាំ២០០១ ។


ក្នុងនោះដែរ គេបានរួមផ្សំជាមួយនឹងទិន្នន័យ ដ៏ សំខាន់ បំផុតរបស់ចក្រវាឡនោះ គឺអាយុ នៃចក្រវាឡ ដែលាមាន១៣,៧០០លានឆ្នាំ និង​ចន្លោះ​ពេលវេលាដែលអាតូមបាន កររូបរាងលើកដំបូងប្រហែលជា ៣៨០,០០០ឆ្នាំ ក្រោយកើតប៊ិកប៊ែង ឬក៏ហៅថា ការផ្ទុះដ៏ធំមួយនោះ។ ជំហានដំបូង នៃការស្រាវជ្រាវ របស់អង្គការណាសាសមស្រប គ្នា ទៅនឹងគំនិតដែលថា ចក្រវាឡមានរាងមូល ក៏ប៉ុន្តែនៅពេល​ប្រមូល​ទិន្នន័យ ក្នុងកំរិត ដ៏ទូលំ ទូលាយ បំផុតនោះ គេបានរកឃើញថា ចក្រវាឡ គួរតែមានរាងមូលទ្រវែង ដោយបានទទួល ឥទ្ឋិពលពី​ទីលាន​មេដែក​អគ្គិសនីខសស្មីកដែលមានកំរិតខ្ពស់បំផុត ។


ប៊ិកប៊ែង គឺជាទ្រឹស្តីមួយដែលអធិប្បាយអំពីកំណើតរបស់ចក្រវាឡ ឬក៏ហៅថា ឯកភពដែលចែង ពី ដើមកំណើតជាមនុស្សកណ្ដាល​ទាំង​​ខ្នាត និងពេលវេលា ។ លើសពីនោះ ក៏នៅមានភាព នៃកំរាស់ ដែលជាអានន្ទ ពុំមានពេលវេលាមិនមានសម្បីតែភាពចន្លោះទំនេរ។ ចក្រ​វាឡ​មានកំណើត ឡើង ដោយការ ផ្ទុះនិងក្រោយពីនោះ ក៏ចាប់ផ្តើមពង្រីក ខ្លួនចេញអនុភាពជា មូលដ្ឋានអាតូម ម៉ូលេគុល ផ្សេងៗនិងសន្សឹមៗ។ បន្ទាប់មកទៀត គេកាត់ស្មានថាការផ្ទុះដ៏ធំនោះកើតឡើងកាលពីប្រមាណ ១០,០០០ ទៅ ២០,០០០លានឆ្នាំកន្លងមក ដែលតួលេខ​នេះ​ដៅ​ទៅ​ដល់អាយុរបស់ឯកភពផងដែរ។ ទ្រឹស្តីនេះជាទី ព្រម ទទួល យ៉ាងទូលំទូលាយបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ។

You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

One Response

  1. The website that publish news from cambodi and world news around the world plus much much more (in Khmer Unicode)

Leave a Reply